ប្រព័ន្ធប្រតិបត្តិការទាំង៣នេះគឺត្រូវបានស្គាល់ច្រើនជាងគេ ហើយខ្ញុំបានព្យាយាមរកព័ត៌មានដែលបង្ហាញលម្អិតអំពីលក្ខណៈពិសេសរបស់ពួកវាដែលធ្វើអោយយើងមានការចាប់អារម្មណ៍។ ដូចនេះខ្ញុំសូមលើកយកមកនិយាយត្រួសៗអំពី OS ទាំងនេះបន្តិចទៅចុះ។ Linux បានក្លាយជាប្រព័ន្ធមួយដែលមានប្រជាប្រិយភាពសមគួរផងដែរ ព្រោះតែប្រព័ន្ធនេះមានលក្ខណៈពិសេសៗជាច្រើន ហើយអាចទាញយកទៅប្រើដោយឥតគិតថ្លៃថែមទៀតផង។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយលោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែលជាអ្នកសរសេរកម្មវិធីកុំព្យូទ័រល្បីល្បាញម្នាក់។ ប៉ុន្តែសម្រាប់ស្រុកខ្មែរដូចជាមិនសូវត្រូវបានគេយកមកប្រើប្រាស់នោះទេ លើកលែងតាមក្រុមហ៊ុន ឬអង្គការប៉ុណ្ណោះ ព្រោះគេអាចយកវាមកធ្វើជា ម៉ាស៊ីន មេ (Server) ។ Mac OS X (ត្រូវអានថា Mac OS Ten) ក៏ជាប្រព័ន្ធមួយដែលពឹងផ្អែកនៅលើ UNIX ហើយបានយកកូដមកពី BSD ជាច្រើនរួមមានទាំង Kernel មួយចំនួនទៀតផងដែរ។ Mac OS X ក៏ជាប្រព័ន្ធមានប្រជាប្រិយភាពគួរសមដែរ ដែលភាគច្រើនគឺវាមានសារប្រយោជន៍សម្រាប់អ្នកអភិវឌ្ឍគេហទំព័រ ដូចទៅហ្នឹងកូនប្រព័ន្ធ Linux ផ្សេងៗទៀតដែរ។ ហើយវាគឺជាផលិតផលរបស់ក្រុមហ៊ុន Apple។ Mac OS X ត្រូវបានចេញជារូបរាងនៅក្នុងឆ្នាំ ១៩៩៩ ដែលកាលណោះចេញជា Mac OS X Server 1.0 (ប្រព័ន្ធបណ្ដាញបម្រើ )។ បច្ចុប្បន្នខ្ញុំមិនសូវឃើញមានគេប្រើនៅស្រុកខ្មែរឡើយ មានតែជនបរទេសដែលប្រើច្រើន តែខ្មែរយើងមួយចំនួនក៏ប្រើផលិតផលរបស់ក្រុមហ៊ុននេះដែរមានដូចជា iPhone, iPad ជាដើម។ Windows សព្វថ្ងៃនេះប្រព័ន្ធ WIndows បានក្លាយប្រព័ន្ធដែលមានប្រជាប្រិយភាពជាងគេ។ មកទល់ពេលនេះ Windows ដែលជាផលិតផលរបស់ Microsoft បានចេញប្រព័ន្ធដែលល្បីៗដូចជា៖ Windows XP, Windows Vista, Windows 7, Windows 8 (ដែលកំពុងស្ថាបនា)។ សព្វថ្ងៃនេះប្រព័ន្ធ Windows មានអ្នកប្រើប្រហែលជា86.2% (បើតាមស្ថិតិរបស់ W3School នៅខែមករាឆ្នាំ២០១១)ទៅហើយនៅលើពិភពលោក។ ចំណែកឯ 7និង Vista ពុំសូវមានច្រើននោះទេ ព្រោះប្រជាជនទម្លាប់ប្រើ XP បាត់ទៅហើយ ចំណែកស្រុកខ្មែរក៏ដូចគ្នាដែរ ព្រោះនៅតាមសាលាបង្រៀនកុំព្យូទ័រភាគច្រើនចាប់ផ្ដើមឡើងដោយ Window XP។ សម្រាប់ខ្ញុំគឺចង់ប្រើ Mac OS ជាងគេប៉ុន្តែវាមានតម្លៃថ្លៃពេក។ ខ្ញុំសូមផ្ដល់លេងរៀងដូចខាងក្រោម៖
១-Mac OS ២-Window7
៣-Linux
៤-Window XP
៥-Window Vista
ចុះអ្នករាល់គ្នាវិញពេញចិត្តមួយណាជាងគេ សូមផ្ដល់ចំណាត់ថ្នាក់ដែលអ្នកចូលចិត្ត៕

0 comments:
Post a Comment