Where's My Perry? គឺជាហ្គេមល្បងប្រាជ្ញាប្រភេទថ្មីមួយទៀតដែលបានច្បិចយកគោលគំនិតចេញពីដំណើរផ្សងព្រេងស្វែងរកទឹកមួយរបស់តួអង្គ Perry ក្នុងផលិតកម្ម Disney មកបង្កើតជាឧបសគ្គដ៏ស្មុគស្មាញសម្រាប់លោកអ្នកធ្វើការដោះស្រាយ។ លក្ខណៈពិសេសរបស់ហ្គេមនេះ គឺវានឹងផ្តល់នូវបទពិសោធន៍ថ្មីស្តីពីចរន្តលំហូរនៃទឹក និងការរុញច្រានរបស់វាក្នុងស្ថានភាពភូមិសាស្រ្តខុសៗគ្នា។ បទពិសោធន៍នេះនឹងកើនឡើងជាលំដាប់ គឺបន្ទាប់ពីលោកអ្នកបានរំដោះ Perry ចេញពីបំពុងទឹកពីវគ្គទៅមួយវគ្គ។ ដើម្បីធ្វើដូចនេះបាន លោកអ្នកត្រូវប្រើម្រាមដៃបង្ហូរទឹកឲ្យហូរតាមគន្លងណាមួយ អាចទៅដល់គោលដៅដែលចង់បាន។ ម្យ៉ាងទៀត លោកអ្នកមិនត្រូវទុក Dr.Doo ក្នុងនោះចោលមិនរវីរវល់នោះទេ៕
អាចប្រើប្រាស់ជាមួយ iDevices និងឧបករណ៍ប្រភេទ Android


0 comments:
Post a Comment