កំពូល Tablet Galaxy Tab 2 មកដល់ហើយ ជាមួយបណ្ដុំបច្ចេកវិទ្យាចុងក្រោយ ការកម្សាន្តឥតដែនកំណត់ និងមុខងារប្រើប្រាស់ដូចទូរស័ព្ទ តាមរយៈការដាក់ស៊ីម និងហៅទូរស័ព្ទចេញបាន។ Galaxy Tab 2 ចំនួនពីរម៉ូដែល បានមកដល់ទីផ្សារកម្ពុជាហើយ កាលពីសប្ដាហ៍កន្លងទៅនេះ។ ត្រកូល Galaxy ទាំងពីរម៉ូដែលនេះ មាន Galaxy Tab 2 7.0 និង 10.1។
លោក ហ្គីហានលី អគ្គនាយកសាខានៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជាបានលើកឡើងថា “ ចំណុចខ្លាំងរបស់ Galaxy Tab2 7.0 ដែលកំពុងចរាចរលើទីផ្សារកម្ពុជាយើងនេះ គឺមិនត្រឹមតែមុខងារ Tablet ប៉ុណ្ណោះទេ ប៉ុន្តែមុខងារ Smartphone បូករួមទាំងលទ្ធភាពដាក់ស៊ីម ហៅទូរស័ព្ទចេញ ចូល ក៏ត្រូវបានបំពាក់បន្ថែម។ បច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ អេក្រង់កាន់តែធំ ការកម្សាន្តកាន់តែសម្បូរបែប ផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គម ដែលមានស្រាប់ក្នុងម៉ាស៊ីន តាមរយៈបច្ចេកវិទ្យា Wi-Fi និង 3G បានគ្រប់ពេលវេលា”។
លោក ហ្គីហានលី បានបន្ថែមទៀតថា “ ដោយមើលឃើញពីការរីកចម្រើនទីផ្សារ Tablet នៅកម្ពុជា ក្រៅពីការផ្ដល់ជូននូវជម្រើសកាន់តែច្រើន បច្ចេកវិទ្យាកាន់តែអស្ចារ្យ Samsung ក៏បានផ្ដល់ជូនតម្លៃកាន់តែប្រសើរ។ លក្ខណៈសម្បត្តិរបស់ Galaxy Tab 2 ទាំងពីរនោះប្រហាក់ប្រហែលគ្នាដោយវា ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ល្បឿនអង្គចងចាំប្រភេទ Dual Core ទំហំ 1GHz មានកាមេរ៉ាមុខក្រោយ 2 មេហ្គាភិចសែល និងខាងក្រោយទំហំ 3 មេហ្គាភិចសែល។ ក្រៅពីនេះ អតិថិជនទាំងអស់ អាចរីករាយតាមរយៈ ទាញយកកម្មវិធី ដែលមានក្នុង Android Market រហូតដល់ទៅជាង 60 ម៉ឺនកម្មវិធី។
0 comments:
Post a Comment